​ព័ត៌មានថ្មីៗ​ផ្សាយចេញ​ពីកាសែត «ឥទ្ធិពលខ្មែរ»

ហ៊ីង វាសនា ប្រើស្បែក​​កងរាជ​អាវុធហត្ថ​ប្រមូល​លុយ​ពីការ​ដឹកជញ្ជូន ឈើខុសច្បាប់

ភាពអនាធិប​តេយ្យ​នៃការ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់ របស់ក្រុម​មេ​ឈ្មួញទាំង​តូច​ទាំងធំ មកពី​ខេត្ត​បាត់ដំបង ឆ្លងកាត់​​ផ្លូវ​ជាតិ​លេខ ៥ ចូលមក​កាន់​រាជ​ធានីភ្នំពេញ ឬឆ្លងស្ពាន​ព្រែកក្តាម​ឡើង​ទៅ​កាន់ខេត្ត​កំពង់ចាម យកទៅ​លក់ឱ្យឈ្មួញ​មិន​ដែលមានការបង្រ្កាបពីមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងដាក់ប៉ុស្តិ៍ជជុះច្រើនស្កេកស្កះ​តាមដងផ្លូវ​ជាតិ​លេខ…

បទ​ល្មើស​នេសាទ និង​ការដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ជា​ប្រភព​សេដ្ឋកិច្ចរបស់លោក ជិន សុផាត

ខេត្តកំពង់ឆ្នាំង នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញរថយន្តដឹកជញ្ជូនឈើទាំងតូចទាំងធំ បើកបរឆ្លងកាត់ផ្លូវជាតិលេខ ៥ យ៉ាងអនាធិបតេយ្យទាំងយប់ទាំងថ្ងៃ ហើយពេលខ្លះមានការបើកប្រដេញគ្នាដូចក្នុងរឿងហុងកុង គេមិនដែល​ឃើញ​មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស…

ឈ្មោះ ទី ឈ្មោះ ម៉េង ជាមេការ​ធំនាំ ទំនិញចូល​ពីចិន​លោតឆ័ត្រ​ជាមួយគយ​គៃ​បំបាត់ពន្ធរដ្ឋយូរឆ្នាំ​មក​ហើយ !

បែកធ្លាយព័ត៌មាន​គួរឱ្យ​ញាក់​សាច់ ដែល​គេ​ផ្តល់​ឱ្យ​ដឹង​ថា ឈ្មោះ ទី ឈ្មោះ ម៉េង ជាមេការ​ធំនាំ ទំនិញ​ចូលពី ចិន​លោត ឆ័ត្រ​ជា​មួយ​គយ​គៃបំបាត់​ពន្ធរដ្ឋ​យូរឆ្នាំ​មក​ហើយ…

មេអគ្គិសនី​ខេត្ត ព្រះសីហនុ គឺជាមុខ សញ្ញា​ចាប់​ខ្លួនបន្ត !

បំណុល​រាប់ពាន់​លានរៀល ក្នុង​អង្គភាព​​អគ្គិសនី​​ខេត្ត​​ព្រះសីហនុ នៅតែ​​ជា​រឿង​​រ៉ាវ​​អាថ៌កំបាំង​ដែល​គ្រប់ៗគ្នា កំពុង​តាម ដាន​​យ៉ាង យក​ចិត្ត​ទុក​​ដាក់​ថា តើមន្ត្រី​ថ្នាក់ណា​ខ្លះ​ដែល​ស្ថិតនៅ​ក្នុងការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង ករណី​ឃុបឃិតឱ្យ មាន បំណុលរាប់ពាន់លានរៀល…

វិចារណកថា ៖ គ្មាន​ពាក្យ​និង​ថ្លា​ថ្លែង​ មិនគួរ​បើក្រុុម​សមត្ថកិច្ច​ប្រើអំពើ​ហិង្សា​ឃោរ​ឃៅ​បែបនេះ

ក្រុមប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសបានសម្តែង ការឈឺចាប់យ៉ាងខ្លាំងនៅពេលដែលឃើញទិដ្ឋភាពកម្លាំងសមត្ថ កិច្ចចម្រុះ ប្រើអំពើហិង្សាលើកម្មកររោងចក្រអេសអិល និងប្រជាពលរដ្ឋនៅក្បែរវត្តស្ទឹងមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។ ក្រោមរូបភាពដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម(ហ្វេស ប៊ុក)…

អ៊ឹង សុងយូ យីអ៊ុន​ខ្ពស់រហូត ​តាំង​ពី​ព្រំដែន​​បន្ទាយ​​មាន​​ជ័យ ឡែម ដល់​បាវិត ជាប្រធាន​​ស្នាក់ការ​​ប៉ូលិស​​អ​ន្តោ​ប្រវេសន៍

តាមសេចក្តី​រាយ​ការណ៍​អង្កេត​ជា​បឋម ចេញ​ពី​មន្រ្តីអធិការ​ដ្ឋាន​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មាន​ជ័យ បានអោយ​យើង​​ដឹង​ថា​លោក អ៊ឹង សុងយូ អតីត​គឺជា​មេប៉េអឹម​ស្រុក​ម៉ាល័យ ដែលមាន​ជំនាញ​ជា​ឈ្មួញ​ផង ជ្រកក្រោម​អំណាច​​ការងារ​​ផងនោះ ពេលនេះកំពុងតែឡើយយីអ៊ុនខ្ពស់ត្រដែតបាន…