មេ​គយ​ខេត្ត​ឧត្ដរមានជ័យ ឈុន សុភមង្គល ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស្រង់ដើម​មិន​ញញើត​និង​ច្បាប់​កែរ​ទម្រង់​លើ​ការប្រមូល​ពន្ធ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សោះ !

ថ្មីៗ​ពី​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បានឲ្យដឹងថា ៖ បច្ចុប្បន្ន​ឈ្មួញ​ធំៗ មួយចំនួន​បន្ត​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​តាំងពី​លោក ឈុន សុភមង្គល បាន​ចូល​ទៅ​កាន់​តំណែង​បន្ត​ជា​ប្រធាន​សាខាគយ​និង​រដ្ឋ​ករគ​យ ក្នុង​ខេត្ត​ឧត្តរមានជ័យ ម្ល៉េះ ។​ហើយ​ដោយសារតែ​មាន​កា​រ​ឃុប ឃិត​បើកដៃ​ពី​សំណាក់​លោក គួន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រោម​ការគ្រប់គ្រង​ដ៏​ធូ​រលុង​ពុករលួយ​របស់លោក ឈុន សុភមង្គល​ជា​មេសា​ខា​។​

​តាម​ប្រភព ដែល​ស្និទ្ធ​នឹង​លោក គួន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ បានឲ្យដឹងថា ៖ ការដែល​លោក គួន​សុភាព ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ដែល​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​ហើយ​ប្រសិនបើ​គ្មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ទេ​នោះ​គឺ​លោក គួន សុភាព មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដូច​សព្វថ្ងៃនេះ​ទេ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​នេះ​តែម្ដង​។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ៖ ក្រោយ​ពេល​ប្រកាស​ចូល​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ រួច​មក​គឺ​លោក ឈុន សុភមង្គល កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដូចគ្នា​ជា​មេ​សាខាគយ​ក្នុង​ខេត្ត​បាត់ដំបង​កន្លងមក ។​

​ទាក់ទិន​បញ្ហា​នោះ​ដែរ ប្រភព​បានឲ្យដឹង​ទៀតថា ដូច​ជា​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈុន សុភមង្គល ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ក្នុង​ខេត្ត​បាត់ដំបង​អតីត ប៉ុន្តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ឈុន សុភមង្គល មេ​គយ​ខេត្ត​ឧត្ដរ​មានជ័យ​នោះ​នៅឡើយ​ទេ​មកទល់ពេលនេះ​។​

​ទន្ទឹមនឹងនេះ​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​
​លោក ឈុន សុភមង្គល ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ផង​ដែរ​មកទល់ពេលនេះ​។​ហើយ​ដែល​ទំនង​មើលទៅ​ស្ងាត់ច្រៀប​ទាំង​ប៉ី​ទាំង​ទ្រ ដែល​បញ្ហា​នេះ​ជម្រុញ​អោយ​ក្រុមមន្ត្រី​ក្ដៅក្រហាយ​មានតែ​សំណូមពរ​អោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែមាន​វិធានការ​ពិនិត្យ​មើល​ពី​ស​កម្ម​ភាព​របស់​បុគ្គល ឈុន សុភមង្គល ជាបន្ទាន់ ។​

​ចំណែក​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ក៏​បានឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​មេគយ​ច្រកទ្វារ​អន្តរជាតិ​ជាំ នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​សុខ​ស្រួល ដដែល​ចាប់តាំងពី​លោក​មេ​គយ​ចូល​មក​កាន់​តំណែង ដោយ​ពួកគេ​ចាត់ទុក​ថា​រាល់​ទំនិញ​បទល្មើស​ទាំងនោះ​គឺជា​ឆ្នាំងបាយ​ធ្វើ​មាន​បាន​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ស្រង់ដើម្រ​មូល​ចូលប​ក្ខ និង​ទុក​បង់​សែន​អោយ​មេ​ជា​ថ្នាក់លើ​មិន​ដកតំណែង ។​

​ដោយឡែក​បើ​តាម​មន្ត្រី​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អម្ពឹល ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរថា ៖ ឯ​មេ​គយ​ប្រចាំ​ច្រក​នេះ​ក៏​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ប្រេងសាំង​គេចពន្ធ និង​ទំនិញគេចពន្ធ​យ៉ាង​រលូន​ផងដែរ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​

​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បែរជា​បាន​ទៅលើ​លោក ឈុន សុភមង្គល​ទៅវិញ​និង​បក្ខពួក​។​

​ប្រភព​ខ្លះ​បានឲ្យដឹង​ទៀតថា​៖ លោក ឈុន សុភមង្គល ហ៊ាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្ត​ឧត្ដរមានជ័យ​ទប់ស្កាត់​ពី​ភាព​អសកម្ម​ក្នុង​ការដក​តំណែង​ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ស្រង់ដើម​ពី​ការចំណាយ​ទិញ​បាន​កៅអី​ជា​មេ​សាខាគយ​បាន​ខេត្ត​ឧត្តរមានជ័យ ជា​បណ្តោះអាសន្ន មុន​និង​ចំណាយ​លុយ​តូ​យក​កន្លែង​ខ្លាញ់ៗ​ជា​កៅអី​នាយ​សាខា​ខ្លឹមៗ​ដូចជា​ខេត្ត​បាត់ដំបង​ទៀត​នោះ ។​

​ជុំវិញ​ព័ត៏មាន​ដ៏​រសើប​នេះ​ការិយាល័យ​របស់​យើង​មិនអាច​សុំ​ការទំនាក់ទំនង​បាន​ពី​លោក ឈុន សុភមង្គល បាន​ទេ​ក្នុង​ថ្ងៃនេះ​៕
​ដោយ ត្មាត​ព្រំដែន​ឧត្តរ